ភ្នំពេញ ៖ មន្ទីរបរិស្ថានខេត្តកំពត បានឲ្យដឹងថា ជនសង្ស័យ ៥នាក់ ធ្វើកិច្ចសន្យា ក្រោយពួក គាត់បម្រុងចូលទៅស៊ីឈ្នួលលើកឈើ ក្នុងតំបន់ឧទ្យានជាតិ ដែលជនល្មើសបានលួចកាប់ នៅចំណុច អូរអណ្ដែងស្ពាន់ ស្ថិតក្នុង ភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តកំពត នៅថ្ងៃទី២ ឧសភា នៅឧទ្យានជាតិ ព្រះមុនីវង្ស «បូកគោ» មន្រ្តីឧទ្យានុរក្សចំនួន ១១នាក់ បានចុះល្បាតដល់ចំណុចគោលដៅប្រចាំការ រួមមាន ចំណុចខាងលើវត្តចង្ហោន ស្ថិតក្នុងភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ។
មន្ទីរបរិស្ថាន ក៏បានអប់រំ និងធ្វើកិច្ចសន្យាជាមួយជនសង្ស័យ ៥នាក់ ដែលបម្រុងចូលទៅ ស៊ីឈ្នួលលីឈើ ក្នុងតំបន់ឧទ្យានជាតិ ដែលជនល្មើសបានលួចកាប់ និងចំណុចខាង លើអូរអណ្ដែងស្ពាន់ ស្ថិតក្នុងភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ។ ប្រទះជនសង្ស័យ ១នាក់ បម្រុងយកបង្គោលស៊ីម៉ងត៍ទៅបោះលើទីតាំងដី១កន្លែង ក្នុងតំបន់ឧទ្យានជាតិ ហើយបានសារភាពថា ខ្លួនជាអ្នកស៊ីឈ្នួលបោះបង្គោលឲ្យគេ ហើយក្រុមការងារបានអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពនេះតទៅទៀត៕ E B